សម្តេចធិបតី ៖ ដំណើរជុំគ្នាពីពលរដ្ឋខ្មែរច្រើនម៉ឺននាក់ ជាកម្លាំងចិត្តគាំទ្រយ៉ាងសំខាន់ដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុក ការជួបជុំគ្នា ក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) ពីពលរដ្ឋខ្មែរច្រើនម៉ឺននាក់ នៅថ្ងៃនេះ គឺជាមហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន និងក្រោមស្មារតីខ្មែរតែមួយ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួមពីសំណាក់ពលរដ្ឋខ្មែរ មកពីគ្រប់និន្នាការនយោ បាយ និងសាសនា តាមរយៈកាធ្វើដំណើរថ្មើរជើងពីមុខសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ គឺជាការធ្វើដំណើររួមគ្នាដ៏មានអត្ថន័យដ៏ជ្រាលជ្រៅ និងផ្តល់កម្លាំងចិត្តគាំទ្រយ៉ាងសំខាន់ដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ ក្នុងការបន្តបំពេញបេសកកម្មការពារភាពត្រឹមត្រូវ បន្តថែរក្សាសន្តិភាព ស្ថិរភាព និងវឌ្ឍនសង្គមលើគ្រប់វិស័យ ការរក្សាឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចធិបតីនា យករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងវីដេអូជូនចំពោះពលរដ្ឋខ្មែរដែលចូលរួមក្នុងមហាព្រឹត្តិការណ៍នោះ បានថ្លែងប្តេជ្ញាចិត្តថា (សម្លេង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា)

ចំរៀងមរតកជាតិសំខាន់ៗ ដូចជាបទនគរាជ បទដែនដីខ្មែរ និងបទពង្សាវតារខ្មែរជាដើម ត្រូវអ្នករៀបចំកម្មវិធីតម្រូវឲ្យអ្នកចូលរួមក្នុងមហាព្យុហយាត្រាបានច្រៀងរួមគ្នាជាសម្លេងតែមួយ ដែលបានដាស់ស្មារតីនាំឲ្យអ្នកចូលរួមទាំងអស់បានទទួលនូវអារម្មណ៍រំជួលចិត្ត ក្នុងស្មារតីស្នេហាជាតិ និងមានមោទនភាពដែលកើតមកជាពូជខ្មែរ នៅលើទឹកដីខ្មែរ ស្ថិតក្រោមដំបូលដ៏សុខសាន្ត នៃការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី បន្តមកសម្តេចធិបតី នាយករដ្ឋមន្រ្តីបច្ចុប្បន្ន ក្នុងស្មារតីដាច់ខាតរក្សាបាននូវសន្តិភាព និងភាពរីកចម្រើនជូនជាតិ និងប្រជាជនកម្ពុជា ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដំណើរថ្មើរជើងដែលចូលរួមពីមនុស្សប្រមាណ ១៥ម៉ឺននាក់ នៅថ្ងៃនេះ បានចាត់ទុកការជួបជុំថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលប្រជាជនខ្មែរគ្រប់រូប បានបង្ហាញពីទឹកចិត្តរឹងមាំ បង្ហាញពីមោទនភាព បង្ហាញពីក្តីស្រឡាញ់ និងបង្ហាញពីការគាំទ្រ ការជឿជាក់លើព្រះមហាក្សត្រ ជឿជាក់ទៅលើសម្តេចតេជោ ជាពិសេសជឿជាក់ទៅលើសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

រាជរដ្ឋាភិបាលកម្ពុជា បានរក្សាជំហរយ៉ាងរឹងមាំ ដោយអនុវត្តគោលនយោបាយដើម្បីស្វែងរកយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាងកម្ពុជា ដើម្បីកុំឲ្យបញ្ហាព្រំដែនបន្តដល់កូនចៅជំនាន់ក្រោយ។ ចំពោះការជ្រើសរើសយកច្បាប់អន្តរជាតិ និងសន្តិភាព គឺកម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឲ្យប្រទេសដទៃយកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រដែរ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ រិន រចនា និង សួង ពិសិដ្ឋ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner