សម្ដេចតេជោ ហ៊ុន សែន បញ្ចេញសម្លេងសន្ទនាទាំងស្រុងជាមួយនាយករដ្ឋមន្រ្តីថៃ ដែលមានរយៈពេល ១៧:០៦នាទី

ភ្នំពេញ៖ នៅលើបណ្ដាញសង្គមនារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ចេញវិដេអូសំឡេងសន្ទនាទាំងស្រុងរវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃ ដែលមានរយៈពេល ១៧៖០៦នាទី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ។

សូមជម្រាបថា នៅមុនសម្ដេចតេជោ បញ្ចេញសំឡេងសន្ទនាទាំងស្រុងនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ថា កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយ មិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុង របស់កម្ពុជាផងដែរ ។

សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប ៨០នាក់។

នៅក្នុងនោះ ប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃ ចេញមកចោទមេដឹកនាំកម្ពុជា ថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះ បង្ហាញពីទង្វើ និយាយផ្សេង តែធ្វើផ្សឹង ។

ទាក់ទងសារសំឡេងបែកធ្លាយនេះ ខ្ញុំឃើញគេបង្ហោះតែជាង ៩នាទីប៉ុណ្ណោះ ដូច្នេះ បើសិនភាគីថៃ ចង់បាន ខ្ញុំនឹងបញ្ជូលចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧៖០៦នាទី ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner