សម្ដេចតេជោ ហ៊ុន សែន ៖ មានជនខិលខូចបានបង្កើតគណនីតេឡេក្រាម ក្លែងបន្លំធ្វើជា សម្ដេច

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញពីគណនីតេឡេក្រាម ដែលក្លែងបន្លំធ្វើជា សម្ដេច ។

សម្ដេចតេជោ បានសរសេរលើបណ្ដាញសង្គមដូច្នេះថា គណនី Telegram ក្លែងបន្លំជា គណនី សម្ដេចតេជោ ។ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា មានជនខិលខូច បានបង្កើតគណនីតេឡេក្រាម (Telegram Account) ក្លែងបន្លំធ្វើជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានដាក់ឈ្មោះ CEO.HUN SEN (មាន Username: @Ceo_hun_sen) និងបានភ្ជាប់ជាមួយ website ឆបោកមួយ https://Khmercmc-investment.com (https://khmercmc-investment.com/) អោយបងប្អូនដាក់ទុនវិនិយោគ ដើម្បីបានប្រាក់ចំណេញ(ឆបោក)។

ករណីនេះ ជំនាញកំពុងស្រាវជ្រាវ និងសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនខិលខូចទាំងនេះ ។

សូមបញ្ជាក់ថា Channel Telegram ផ្លូវការ របស់សម្ដេចតេជោ គឺមាន verify tick ពណ៌ខៀវ និង មាន តំណ(Link) ៖

Telegram Channel : https://t.me/spmhunsen
Telegram Group Chat : https://t.me/hunsenchat

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner