ក្រសួងការងារបានដាក់មន្រ្តីនៅតាមច្រកព្រំដែនអន្តរជាតិដើម្បីផ្តល់ព័ត៌មានបងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញ

(ភ្នំពេញ)៖ គិតត្រឹមម៉ោង៤ រសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ បានបន្តរបំពេញតួនាទីប្រចាំថ្ងៃរបស់ខ្លួនយ៉ាងល្អប្រសើរក្នុងការផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារ ការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដល់បងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញ។

ច្រកព្រំដែនអន្តរជាតិសំខាន់ដែលមន្រ្តីក្រសួងការងារបាននិងកំពុងបំពេញការងារក្នុងនោះមាន ច្រកព្រំដែនអន្តរជាតិដូង ច្រកព្រំដែនអន្តរជាតិព្រំ ច្រកព្រំដែនអន្តរជាតិអូរស្មាច់៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner