ខ្សែបម្រើវ័យក្មេង២រូបកំពុងទាក់ទាញចិត្តលោក Pochettino
លោក Mauricio Pochettino អ្នកចាត់ការទូទៅក្លឹប Tottenham Hotspur កំពុងសម្លឹងឃើញខ្សែបម្រើវ័យក្មេង២រូប ដោយមួយរូបនៅអ៊ីតាលី និងមួយរូបទៀតនៅអង់គ្លេស ។
កីឡាករទាំង២រូប ដែលទាញចិត្តរបស់អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនខាងលើ គឺកីឡាករ Nicolo Zaniolo វ័យទើប១៩ឆ្នាំមានសញ្ជាតិអ៊ីតាលី ដែលទើបតែផ្លាស់ចូល AS Roma ក្នុងរដូវកាលនេះ បង្ហាញខ្លួនសរុប ៣៥ ។ ចំពោះតម្លៃខ្លួន ត្រូវបាន The Mirror វាយតម្លៃយ៉ាងតិច Tottenham Hotspur ត្រូវចំណាយខ្ទង់ ៤០លានផោន ទើបទទួលបាន Nicolo Zaniolo ខណៈកាលពីផ្ទេរមកទឹកដី Roma កាលពីដើមរដូវកាលតែ ៤លានផោនប៉ុណ្ណោះ។
ចំណែកកីឡាករទី២ ដែលកំពុងទាក់ចិត្តលោក Mauricio Pochettino ដែលនោះគឺ Jack Grealish សព្វថ្ងៃកំពុងប្រកបអាជីពនៅប្រទេសអង់គ្លេសតែម្តង ពោលគឺរួមរស់ជាមួយក្លឹប Aston Villa ។ កីឡាកររូបនេះមានអាយុ២៣ឆ្នាំ ហើយកើតចេញពីថ្នាល់យុវជនរបស់ក្លឹបបច្ចុប្បន្នផ្ទាល់។ យ៉ាងណាតម្លៃខ្លួនរបស់កីឡាករសញ្ជាតិអង់គ្លេសខាងលើ មិនទាន់ត្រូវបានវាយតម្លៃនោះឡើយ ដោយហេតុតែរូបគេក៏មិនដែលបានចាកចេញពីក្លឹបរបស់ខ្លួននោះទេ៕ធ.ដ