ឯកឧត្តម ប៉ែន បូណា៖ ពេលទឹករងថ្លាទើបមើលឃើញបាតបឹងច្បាស់
អត្ថបទដោយ៖
ពលជ័យ
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ខណៈដែលប្រជាពលរដ្ឋខ្មែរពេញមួយនគរនាំគ្នាក្រោកឈរយ៉ាងស្រុះគ្នារួមជាកម្លាំងជាមួយរាជរដ្ឋាភិបាល និងកងទ័ពដ៏អង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដីចេញពីការឈ្លានពាន ស្រាប់តែមានមនុស្សប៉ុន្មាននាក់ដែលអះអាងថាខ្លួនជាខ្មែរដែរតែបែរជាហុចដងដាវឱ្យសត្រូវ។
ឯកឧត្តមបានបន្តថា នេះជាពេលវេលាដ៏ល្អណាស់សម្រាប់ប្រជាពលរដ្ឋយើងដែលអាចបែងចែកយ៉ាងច្បាស់ដាច់ស្រឡះពីគ្នា រវាងខ្មែរស្នេហាជាតិដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារបូរណភាពទឹកដី និងខ្មែរក្បត់ប្រយោជន៍ជាតិដែលប្រឹងការពារបរទេសឈ្លានពាន៕
ដោយ៖ពលជ័យ



