អ្នកនាំពាក្យ៖ ពួកជ្រុលនិយមថៃ បានបង្កើតគណនីហ្វេសប៊ុកសម្តេចតេជោ ក្លែងក្លាយ ក្នុងចេតនាទុច្ចរិត សូមបងប្អូនប្រុងប្រយ័ត្ន
ភ្នំពេញ៖ អ្នកនាំពាក្យសម្ដេចតេជោប្រធានព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ បានចេញមក
អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស បងប្អូនពលករខ្មែរនៅប្រទេសថៃ កុំចាញ់បោក ក្រុមបោកប្រាស់ ឬក្រុមជាតិនិយមរបស់ថៃ ដែលកំពុងធ្វើសកម្មភាព បំផុសបំផុល បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយរបស់សម្តេចតេជោ ហ៊ុន សែន ដោយដាក់ឈ្មោះសម្តេចតេជោ ជាភាសាថៃ អមជាមួយរូបថតសម្តេចតេជោ ក្នុងចេតនាបំភាន់សភាពការណ៍ នៅក្នុងប្រទេសកម្ពុជា ជុំវិញបញ្ហាព្រំដែន ដើម្បីបោកប្រាស់យកលុយកាក់របស់បងប្អូន ។
ការចេញមកអំពាវនាវបន្ទាន់ របស់អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ខាងលើនេះ បន្ទាប់ពីមានគណនីហ្វេសប៊ុក មានដាក់រូបថត សម្តេចតេជោ និងជាសរសេរជាភាសាថៃ អំពាវនាវឱ្យមានការចូលរួមឧបត្ថម្ភថវិកា ដើម្បីដើម្បីជាទុនបំរុងជួយកងទ័ពនៅសមរភូមិ ។
នៅក្នុងរឿងនេះ ឯកឧត្តម ជា ធីរិទ្ធ សូមឱ្យបងប្អូនប្រុងប្រយ័ត្ន ព្រោះនេះជាសកម្មភាព ដែលគ្រោះថ្នាក់ និងជាសកម្មភាពដ៍សែមមហាទុរយស្ស នៃក្រុមជ្រុលនិយមរបស់ថៃ ។
អ្នកនាំពាក្យរូបនេះ សង្ឃឹមថា បងប្អូនខ្មែរធ្វើការនៅថៃ មិនចាញ់កលនេះ ៕

ដោយះ វណ្ណលុក