ស្លាប់មនុស្ស១១នាក់ ក្នុងហេតុការបាញ់ប្រហារមួយ នៅប្រេស៊ីល

មនុស្សយ៉ាងហោចណាស់១១នាក់ ត្រូវបានខ្មាន់កាំភ្លើងបិទមុខយ៉ាងជិត៧នាក់បាញ់សម្លាប់នៅក្នុង ក្លឹបរាត្រីមួយកន្លែងស្ថិតនៅភាគខាងជើងប្រទេសប្រេស៊ីល កាលពីរសៀលថ្ងៃអាទិត្យ ទី១៩ ឧសភា ២០១៩ម្សិលមិញ។

នគរបាលប្រេស៊ីលបានឲ្យដឹងថា ខ្មាន់កាំភ្លើង៧នាក់បានបើកការបាញ់ប្រហារនៅឯក្លឹបរាត្រីស្ថិតក្នុងតំបន់ Guamá នៃទីក្រុង Belem រីឯមនុស្សម្នាក់ទៀតក៏បានរងរបួសផងដែរ។

យ៉ាងណាក៏ដោយ មូលហេតុនៃហេតុការណ៍បាញ់ប្រហារនេះ និងព័ត៌មានពាក់ព័ន្ធនឹងខ្មាន់កាំភ្លើងមិនទាន់ត្រូវបានគេបញ្ជាក់លម្អិតនៅឡើយទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner