សហរដ្ឋអាម៉េរិកសម្រេចលុបចោលការដំឡើងពន្ធលើដែកថែប-អាលុយមីញ៉ូម ដែលនាំចូលពីកាណាដា និងម៉ិចស៊ីកូជាផ្លូវការហើយ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចចុះហត្ថលេខាលើសេចក្ដីប្រកាសលុបចោលការដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលពីប្រទេសកាណាដា និងម៉ិចសីកូ ខណៈការលុបចោលការដំឡើងពន្ធនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី២០ ខែឧសភានេះតទៅ ។

ការសម្រេចចិត្តនេះ បានកើតមានឡើងក្រោយសហរដ្ឋអាម៉េរិក និងកាណាដាកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ អំពីការព្រមព្រៀងគ្នាលុបចោលការដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទៅវិញទៅមក ។

ទន្ទឹមគ្នានោះដែរ លោក ដូណាល់ ត្រាំ ក៏បានប្រកាសដែរថា សហរដ្ឋអាម៉េរិកបានឈានដល់កិច្ចព្រមព្រៀងដូចគ្នានេះ ជាមួយម៉ិចស៊ីកូផងដែរ ហើយបើយោងតាមសេចក្ដីប្រកាសខាងលើ ពន្ធបន្ថែម២៥ភាគរយលើការនាំចូលដែកថែប និង ១០ភាគរយលើអាលុយមីញ៉ូមពីកាណាដា និងម៉ិចស៊ីកូ នឹងត្រូវបានលុបចោល ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner