គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំកម្មវិធីសំខាន់ៗចំនួន៣ ដើម្បីរំលេចនិងផ្សព្វផ្សាយ ចលនាអូឡាំពិក

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសជូនតំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានប្រកាសថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំកម្មវិធីសំខាន់ៗ ចំនួន ៣ រួមមាន៖ វេទិកាអត្តពលិកជាតិ – National Athletes’ Forum ក្រោមប្រធានបទ “ឧត្តមានុវត្ត និង បទពិសោធន៍ ល្អៗរបស់អត្តពលិកអូឡាំពិកក្នុងការប្រកួតកីឡាអូឡាំពិក” និងទិវាអូឡាំពិក – Olympic Day 2025 ក្រោមមូលបទ “LET’S MOVE” និងកម្មវិធីទស្សនាសារមន្ទីរអូឡាំពិក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានការចូលរួមពីវាគ្មិនកិត្តិយសជាអត្តពលិកអូឡាំពិក “Olympian” អត្តពលិកជម្រើសជាតិ សិស្សានុសិស្ស និងមន្ត្រីកីឡា សរុបចំនួន ៥៥០រូប ដើម្បីអបអរសាទរខួបលើកទី១៣១ នៃការបង្កើតចលនាអូឡាំពិកសម័យ ទំនើប (២៣ មិថុនា ឆ្នាំ១៨៩៤ – ២៣ មិថុនា ឆ្នាំ២០២៥) ក្រោមមូលបទ “LET’S MOVE” និងយុទ្ធនាការជាតិ “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ដើម្បីលើកកម្ពស់គុណតម្លៃនៃទស្សនវិជ្ជាអូឡាំពិក៖ ឧត្តមភាព ការគោរព និង មិត្តភាព “Excellence, Respect and Friendship” ជាមួយបាវចនា អូឡាំពិក៖ លឿនជាង ខ្ពស់ជាង ខ្លាំងជាង – ជាមួយគ្នា “Faster Higher Stronger – Together”។ ក្នុងនោះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” បានយកឱកាសនៃការប្រារព្វពិធីអបអរសាទរខួបលើកទី១៣១ នៃទិវាអូឡាំពិក ឆ្នំា២០២៥ ជាសកលនេះ ដើម្បីគាំទ្រ ដល់អង្គការ WHO ក្នុងការរួមគ្នាបំផុសស្មារតីជា សកលក្នុងការ “ហាត់ប្រាណ ឬលេងកីឡាយ៉ាងតិច ១ម៉ោង ក្នុង ១ថ្ងៃ” ដល់យុវជន និងមនុស្សពេញវ័យ ទូទាំងពិភពលោកឱ្យមានទម្លាប់ហាត់ប្រាណ និងលេងកីឡាជាប្រចាំ ដើម្បីលើកកម្ពស់សុខុមាលភាពសកល ជាមួយគោលដៅបំផុសគំនិត “ធ្វើចលនាបន្ថែមជាមួយគ្នា – Move More Together” មានន័យថាយើង អាចធ្វើលំហាត់ប្រាណ និងលេងកីឡាបន្ថែមទៀតនៅពេលធ្វើចលនាជាក្រុមរួមគ្នា។

គោលបំណងចម្បងនៃការជួបជុំនេះគឺដើម្បីផ្តល់នូវវេទិកាមួយសម្រាប់អត្តពលិកអូឡាំពិកដើម្បី ចែករំលែកបទ ពិសោធន៍ផ្ទាល់ខ្លួន បទពិសោធន៍ជោគជ័យជីវិតក្រោយអាជីពកីឡា បំផុសស្មារតី និងការ ចងចាំពីព្រឹត្តិការណ៍កីឡា អូឡាំពិក និងលើកទឹកចិត្តដល់អត្តពលិកជម្រើសជាតិ និងសិស្សនិស្សិតចូលរួម លេងកីឡាក្រោមយុទ្ធនាការជាតិ “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

សម្រាប់កម្មវិធី៣ខាងលើនេះ នឹងមានការចូលរួមចែករំលែកបទពិសោធន៍ ដោយវាគ្មិន សំខាន់ៗមានបទពិសោធន៍ធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក អំពីចំណេះដឹងអំពីប្រវត្តិកីឡាអូឡាំពិក ការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន បំផុសស្មារតី ការចងចាំនៃ ព្រឹត្តិការណ៍កីឡាអូឡាំពិក និងភាពជោគជ័យ ក្រោយអាជីពកីឡា ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner