ប្រតិបត្តិករទេសចរណ៍ថៃប្រកាសអាសន្នពីរដ្ឋប្រហារ ដែលអាចកើតមាន

នៅថ្ងៃសុក្រ ទី២០ ខែមិថុនានេះ ប្រតិបត្តិករទេសចរណ៍ថៃ បានប្រកាសអាសន្នអំពីរដ្ឋប្រហារ ដែលអាចកើតមានឡើង ក្នុងប្រទេស ហើយ
ពួកគេទទូចថា រដ្ឋប្រហារ ត្រូវតែជៀសវាង នៅគ្រប់ការចំណាយទាំងអស់។

ក្រុមប្រឹក្សាទេសចរណ៍ថៃ ហៅកាត់ TCT បាននិយាយថា ឧស្សាហកម្មនេះ កំពុងត្រូវបានរារាំង ដោយសារកត្តាសេដ្ឋកិច្ចខាងក្រៅ និងភូមិសាស្ត្រនយោបាយ ស្រាប់រួចទៅហើយ។

លោក Ratchaporn Poolsawadee អនុប្រធាន TCT បាននិយាយថា «ភាពចលាចលនយោបាយ គួរតែត្រូវបានដោះស្រាយ ដោយយន្តការ ប្រជាធិបតេយ្យ មិនមែនជារដ្ឋប្រហារ ដូចដែលបានកើតឡើង ក្នុងឆ្នាំ២០១៤»។

លោក Ratchaporn បាននិយាយថា ក្នុងអំឡុងពេលនោះ ចំនួននៃការមកដល់របស់ជនបរទេស បានធ្លាក់ចុះយ៉ាងខ្លាំង ដែលភាគច្រើន បណ្តាលមកពីកង្វះទំនុកចិត្ត ក្នុងការធ្វើដំណើរ។

គួរបញ្ជាក់ថា ការបែកធ្លាយសារឆ្លងឆ្លើយ តាមទូរស័ព្ទ របស់នាយករដ្ឋមន្ត្រីថៃ ត្រូវបានគណបក្សប្រឆាំង យកមកធ្វើជាលេស អំពាវនាវឲ្យរំលាយសភាចោល ខណៈក្តីបារម្ភអំពីរដ្ឋប្រហារ ដែលអាចកើតឡើង៕

ប្រភពពី Bangkok Post

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner