សម្តេចធិបតី​ សម្រេចជាគោលការណ៍លេីឧត្តមប្រយោជន៍របស់ពុទ្ធសាសនាជាតិ ជាប្រវត្តិសាស្ត្រមាន ៣ចំណុច៖

១. ការបង្កេីតក្រុមជំនុំព្រះត្រៃបិដកឡេីងវិញ​ ដេីម្បីផ្ទៀងផ្ទាត់គម្ពីរក្បួ​នច្បាប់ពុទ្ធសាសនា​ និងបកប្រែអដ្ឋកថា​ ដីកា​ យោជនា​ ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលេីគម្ពីរព្រះត្រៃបិដក​ជាពុទ្ធវចន:​។

២. រៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត​ ឬភ្នំព្រះរាជទ្រព្យ​។

៣. រៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដក​ និងរំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដក​ ដោយកំណត់យកថ្ងៃទី១​ មេសា​ ២០២៥​ នេះតទៅ។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner