បញ្ហាផ្នែកចាកសាំងយន្តហោះ ធ្វើឲ្យអ្នកដំណើររាប់ពាន់នាក់កកស្ទះក្នុងអាកាសយានដ្ឋានអង់គ្លេស
អត្ថបទដោយ៖
Kien Sereyvuth
អង់គ្លេស៖ សារព័ត៌មានរុស្ស៊ីមួយបានចុះផ្សាយថា ជើងហោះហើរជាច្រើនត្រូវបានលុបចោល និងពន្យារពេល ដោយសារតែបញ្ហាផ្នែកចាក់សាំងបញ្ចូលយន្តហោះ ហើយលទ្ធផលនោះ អ្នកដំណើររាប់ពាន់នាក់បានកកស្ទះនៅក្នុងអាកាសយានដ្ឋាន Manchester របស់អង់គ្លេស ។
បើតាមអ្នកនាំពាក្យព្រលានយន្តហោះ Machester បញ្ហានោះត្រូវបានដោះស្រាយរួចហើយ ហើយជើងហោះហើរភាគច្រើននឹងអាចធ្វើប្រតិបត្តិការដូចដើមឡើងវិញនៅក្នុងថ្ងៃចន្ទដើមនេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែក៏អាចនៅមានការរាំងស្ទះមួយចំនួនតូចផងដែរ ។
បញ្ហានេះបានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញនេះ (ម៉ោងក្នុងតំបន់) ហើយជើងហោះហើរដែលត្រូវបានលុបចោលមានចំនួន៨៧ ខណៈជើងហោះហើរជាច្រើនទៀតក៏ត្រូវពន្យារពេលជាច្រើនម៉ោងផងដែរ ៕ធ.ដ