លោកស្រី ផែថងថាន លុបចោលទស្សនកិច្ចនៅអឺរ៉ុប ព្រោះកម្តៅនយោបាយក្នុងប្រទេស
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានលុបចោលដំណើរទស្សនកិច្ច ដែលបានគ្រោងទុក ទៅកាន់ប្រទេសបែលហ្សិក ដែលស្ថិតនៅក្នុងទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ៤ ខែកក្កដា ខណៈដែលលោកស្រីផ្តោតលើការគ្រប់គ្រងស្ថានការណ៍នយោបាយនៅក្នុងស្រុក ដែលកំពុងឡើងកម្តៅខ្លាំង។
ប្រភពពីវិមានរដ្ឋាភិបាលបាលបានលាតត្រដាងថា ដោយសារតែកម្តៅនយោបាយនាពេលបច្ចុប្បន្ន លោកស្រី ផែថងថាន បានកែសម្រួលកាលវិភាគ ឡើងវិញ៕
ប្រភព៖ The Nation ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ