អ្នកនាំពាក្យរាជរដ្ឋាភិបាលបកស្រាយចម្ងល់ ហេតុអ្វីបានជារាជរដ្ឋាភិបាលមិនបង្ហាញឯកសារដែលបានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ?
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖តាមរយៈវីដេអូឃ្លីបមួយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ជាង៤នាទី អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបកស្រាយចម្ងល់បងប្អូនមួយចំនួន ដែលសួរថា ហេតុអ្វីបានជារាជរដ្ឋាភិបាលមិនបង្ហាញឯកសារពាក់ព័ន្ធ ដែលបញ្ជាក់ថា លិខិតរបស់រាជរដ្ឋាភិបាលពិតជាបាន ទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពិតប្រាកដមែន ?
អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបញ្ជាក់ថា «រាល់ដំណើរការនីតិវិធីរបស់ តុលាការយុត្តិធម៌អន្តរជាតិ គឺជាការសម្ងាត់ ដែលយើងត្រូវតែគោរពតាម ហើយយើងមិនអាចទៅហុចលិខិតហើយថតរូបមកបង្ហោះ ឬយកលិខិតបង្កាន់ដៃមកបង្ហោះជាសាធារណៈបានទេ ដែលនេះជាគោលការណ៍របស់តុលាការ»៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។