ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) សហភាពអឺរ៉ុប ផ្តល់ហិរញ្ញប្បទានចំនួនជិត ៨០លានអឺរ៉ូ (ប្រមាណ៨៧ លានដុល្លាអាមេរិក) ដើម្បីគាំទ្រការធ្វើទំនើបកម្មវិស័យកសិកម្មរបស់កម្ពុជា
អត្ថបទដោយ៖
ឆាយ រត្ថា
សហភាពអឺរ៉ុប និងកម្ពុជា បានដាក់ឱ្យដំណើរការអនុវត្តគំនិតផ្តួចផ្តើម “កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ” ក្នុងគោលបំណង បង្កើនសន្តិសុខស្បៀង ពង្រឹងសក្តានុពលភាពនៃការនាំចេញ និងការបង្កើតឱកាសរកចំណូលប្រកបដោយនិរន្តរភាពសំរាប់សហគមជនបទ។
កម្មវិធីនេះ ផ្តោតសំខាន់លើការផ្ដល់ឱ្យកសិករខ្នាតតូច និងអាជីវកម្មកសិឧស្សាហកម្មជាមួយនឹងឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការដើម្បីរីកចម្រើនក្នុងទីផ្សារប្រកួតប្រជែង។



#ams1minute