សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ មីនា ២០២៥
១. ប្រជាពលរដ្ឋកម្ពុជាជាង ៥លាននាក់ ខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុជិត ៦០ពាន់លានដុល្លារ នៅឆ្នាំ២០២៤, អត្រាបង់សងយឺតលើសពី ៩០ថ្ងៃ កើនដល់ ៦% – FN
២. ក្រុមហ៊ុន Danong Agriculture Development និងក្រុមហ៊ុន Tianguan Global Cassava Processing Trading របស់ចិន ចង់វិនិយោគប្រមូលទិញដំឡូងមីនៅខេត្តពោធិ៍សាត់ និងសាងសង់រោងចក្រកែច្នៃដំឡូងមី ជាឥន្ទនៈអេតាណុល ដើម្បីនាំចេញទៅទីផ្សារចិន – FN
៣. កម្ពុជាប្រកាសបើកចំហឱ្យនាវាប្រទេសជាមិត្តចូលចតនៅផែរាម ពេលសង់រួច ខណៈកំពង់ផែនេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ នៅខែមេសា – កម្ពុជាថ្មី
៤. អ៊ុយក្រែនធ្វើតេស្តជោគជ័យលើដ្រូនថ្មីអាចបញ្ជាហោះបាន ៣ ០០០គីឡូម៉ែត្រ ចូលដីរុស្ស៊ី – The Kyiv Independent
៥. មនុស្សយ៉ាងហោច ១០០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាម ផ្លូវអាកាសរបស់អ៉ីស្រាអែលលើតំបន់ហ្គាហ្សា – Reuters
#ams1minute