សមាជិកសភាថា លោកត្រាំនាំភ្លើងសង្គ្រាមចូលអាមេរិក

បរទេស ៖ សមាជិកសភាអាមេរិក កូតាគណបក្សប្រជាធិបតេយ្យ បានប្រកាសថា លោកប្រធានាធិបតី Donald Trump បាននាំភ្លើងសង្គ្រាម ចូលប្រទេសជាតិ ដោយចោទថា សកម្មភាពយោធាលើអ៊ីរ៉ង់ គឺជាការសម្រេច ឯកតោភាគី។

សមាជិកសភា លោក Hakeem Jeffries បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រធានាធិបតី Trump បានបំភាន់ប្រទេស អំពីចេតនារបស់គាត់ ដែលបរាជ័យក្នុងការស្វែងរក ការអនុញ្ញាតពីសភា សម្រាប់ការប្រើប្រាស់កម្លាំងយោធា និងហានិភ័យ នៃការជាប់ពាក់ព័ន្ធ របស់អាមេរិក នៅក្នុងសង្គ្រាម ដែលអាចមានមហន្តរាយ នៅមជ្ឈិមបូព៌ា»។

លោកបន្តថា «លោក Donald Trump ត្រូវមានទំនួលខុសត្រូវពេញលេញ សម្រាប់ផលវិបាក មិនល្អណាមួយ ដែលកើតចេញពីសកម្មភាពយោធា ឯកតោភាគី របស់គាត់»។

លោក Trump បានប្រកាស នៅព្រឹកថ្ងៃអាទិត្យនេះថា កងកម្លាំងយោធាអាមេរិក បានទម្លាក់គ្រាប់បែក ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួនបី ជាហេតុនាំឲ្យមានការរុញច្រានសហរដ្ឋអាមេរិក ចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ា ដែលកំពុងកើនឡើង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner