ការអភិវឌ្ឍសំណង់ធនធានទឹកក្នុងខេត្តកំពង់ធំ ជាជំហានសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ

(កំពង់ធំ)៖ ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ស្ទាក់ទឹកកំពង់គោ ដែលស្ថិតនៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

គម្រោងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានទឹកដែលមានសារៈសំខាន់ក្នុងការជួយស្រោចស្រពដំណាំ និងបញ្ចេញទឹកជំនន់តាមបណ្តោយដងស្ទឹងសែន។ វាគ្របដណ្តប់លើក្រុងស្ទឹងសែន និងស្រុកជាប់ខាងជើងនិងខាងត្បូងរួមមាន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្ក និងស្រុកសណ្តាន់។ ជាពិសេស វាមានសក្តានុពលជួយកាត់បន្ថយភាពក្រីក្រនៅតាមតំបន់ជនបទ ដោយផ្ដល់ទឹកសម្រាប់ស្រោចស្រព និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ឯកឧត្តម រដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារសាងសង់បន្តខិតខំប្រតិបត្តិការងារឱ្យបានរហ័សរហួន ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងផ្ដោតលើគុណភាពជាចម្បង ដើម្បីធានាថាសំណង់នេះនឹងមានអាយុកាលយូរអង្វែងនិងផ្តល់អត្ថប្រយោជន៍សម្រាប់សហគមន៍បានយូរអង្វែង។

គម្រោងនេះបានសម្រេចទៅហើយជាង ៧៥% ហើយត្រូវបានគេរំពឹងថា នឹងសាងសង់រួចចប់ក្នុងពេលឆាប់ៗខាងមុខ។ នៅពេលបញ្ចប់ជាស្ថាពរ ស្ទាក់ទឹកកំពង់គោនឹងក្លាយជាវិស័យសេដ្ឋកិច្ចធម្មជាតិដ៏មានសក្តានុពលមួយ ដែលអាចជួយរុញច្រានភាពក្រីក្រនៅតំបន់ខេត្តកំពង់ធំ និងជួយផ្ដល់ជីវភាពប្រសើរជាបន្ថែមសម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តោយដងស្ទឹងសែន ៕

ដោយ​ ៖ ប៊ុន​រដ្ឋា​

ads banner