សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផ្តាំទៅភាគីថៃម្តងទៀតថា ដរាបណាភាគីថៃ បើកច្រកជាឯកតោភាគីវិញ ទើបកម្ពុជា សម្រេចបើកវិញដែរ ហើយការបើកនេះ គឺមិនមែនតែមួយច្រកទេ គឺគ្រប់ច្រកទាំងអស់ ទើបកម្ពុជាបើក
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
កម្ពុជា មិនចង់បិទច្រកព្រំដែនទេ ដោយសារកងទ័ពថៃ បិទព្រំដែនមិនបានពិភាក្សាជាមួយកម្ពុជា។ បើកងទ័ពថៃ បើកដោយឯកោភាគី កម្ពុជា និងអនុវត្តតាមក្នុងរយៈពេល ៥ម៉ោងក្រោយ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថា ការបិទដោយឯកតោភាគី គួរគិតគូរពីអត្ថប្រយោជន៍របស់ ប្រជាពលរដ្ឋនៅតាមព្រំដែន។ ការបិទព្រំដែននេះ កុំចោទដាក់មកកម្ពុជា សំខាន់កងទ័ពថៃ ឬក៏រាជរដ្ឋាភិបាលថៃ បើកដោយឯកតោភាគី កម្ពុជា នឹងបើកច្រកតាមក្រោយ។ បើគ្មានការបើកច្រកតាមព្រំដែននោះទេ គ្មានការជជែកពិភាក្សាចរចា IBC នោះទេ ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ៕
ដោយ ៖ វណ្ណលុក



ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។