សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យបាញ់ត្រូនថៃ ហោះមកលើធិប​តេយ្យរបស់កម្ពុជា ព្រោះភាគគឺថៃ មានការរំលោភបំពានបើកយន្តហោះ នឹងដ្រូន ចូលទឹកដីកម្ពុជា ជាញឹកញាប់ ជាការឆ្លើយតប កងទ័ពកម្ពុជា បានបាញ់​ទម្លាក់​ដ្រូន​នោះ

សម្ដេចធិបតី អះអាងថា កម្ពុជា ឆ្អែតនឹងសង្គ្រាមហើយ មិនចង់មានសង្គ្រាមទៀតទេ តែកុំមករំលោភបំពានកម្ពុជា។ កម្ពុជា មានកងទ័ព ដែលមានទឹកចិត្តក្លាហាន និង​ស្មោះ​ស្ម័គ្រ និងការបំពាក់ ឧបករណ៍គ្រប់គ្រាន់សម្រាប់កិច្ចការពារជាតិ ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញ​ជាអធិបតី បិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner