សម្តេចធិបតី ៖កម្ពុជាងើបពីចំណុចសូន្យ បាតដៃទទេ បាតដៃរងរបួស តែកម្ពុជានៅ​តែអាចរស់បាន រីកចម្រើន មានទំហំសេដ្ឋកិច្ចធំ​ជាងមុន​ឆ្ងាយណាស់ បើធៀបនឹងអំឡុងជាង៤០ឆ្នាំមុន

ភ្នំពេញ៖សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​បាន​ថ្លែងថា កម្ពុជាមិនឱនក្បាលឱ្យថៃ ប្រមាថ ជាន់​ឈ្លីស្រេចតែអំពើ​ចិត្ត ។មិនឱនដើម្បីតែប្រយោជន៍សេដ្ឋកិច្ចឡើយ ព្រោះបើកម្ពុជា មិនទិញ​ទំនិញ​ថៃ ថៃទេជា​អ្នក​ខាត។ សម្ដេចធិបតីបញ្ជាក់ច្បាស់ៗដូច្នេះ បន្ទាប់​ពីបិទការនាំចូលប្រេង បន្លែ ផ្លែឈើ អ៊ិនធឺណិត និងអគ្គិសនីពីថៃ ។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថាកុំមើលងាយ និងកុំភ្លេចថា កម្ពុជាងើបពីចំណុចសូន្យ ពីបាតដៃទទេ បាតដៃរងរបួស តែកម្ពុជានៅតែអាចរស់បានរីកចម្រើនមានទំហំសេដ្ឋកិច្ចធំ​ជាងមុន​ឆ្ងាយ​​ណាស់ បើធៀបនឹងអំឡុងជាង៤០ឆ្នាំមុន ៕


ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner