សហរដ្ឋអាម៉េរិកអាចនឹងលើកលែងទោសដល់យោធាដែលជាប់ចោទ ឬត្រូវបានកាត់ទោស ពីបទឧក្រិដ្ឋកម្មសង្រ្គាម នៅថ្ងៃ Memorial Day

សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន New York Times បានចុះផ្សាយថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ អាចនឹងលើកលែងទោសដល់យោធាអាម៉េរិកជាច្រើននាក់ ដែលរងការចោទប្រកាន់ ឬត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម។

បើតាមប្រភពដដែលនេះ លោក ដូណាល់ ត្រាំ ទំនងជាធ្វើការលើកលែងទោសដល់យោធាអាម៉េរិកជាច្រើន នៅចំថ្ងៃរំលឹកដល់កងទ័ពអាម៉េរិកពលីជីវិតក្នុងសមរភូមិ ឬ Memorial Day នៅថ្ងៃទី២៧ ខែឧសភាខាងមុខនេះ។ ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ ខាងក្រសួងយុត្តិធម៌អាម៉េរិក និងសេតវិមាន មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ជុំវិញសេចក្ដីរាយការណ៍របស់សារព័ត៌មាន New York Times៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner