សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសកីឡាករ កីឡាការិនីជម្រើសជាតិវាយកូនគោល ប្រចាំឆ្នាំ២០២៥-២០២៦

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានប្រកាសជូនដំណឹងថា សហព័ន្ធនឹងរៀបចំការប្រកួតរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយកូនគោលហ្គ្រេនភ្នំពេញ ដើម្បីចម្រាញ់ជ្រើសរើសកីឡាករ កីឡាការិនី ជម្រើសជាតិវាយកូនគោល ប្រចាំឆ្នាំ២០២៥-២០២៦។

សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ទៀតថា ការប្រកួតជ្រើសរើសជើងឯករបស់សហព័ន្ធជាតិកីឡាវាយកូនគោលប្រចាំឆ្នាំ ២០២៥-២០២៦ ដើម្បីឆ្ពោះទៅការប្រកួតកម្រិតជាតិ និងអត្តជាតិនានា ដោយមានការណែនាំពីក្រសួងអប់រំ យុវជន និងកីឡា និងភាពចាំបាច់ចំពោះមុខ ។

សម្រាប់ការជ្រើសរើស សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងជ្រើសរើសយកកីឡាករ ចំនួន ៤រូប និង កីឡាការិនី ចំនួន ២រូប ។ កីឡាករ និងកីឡាការិនីទាំងអស់ដែលបានជាប់ក្នុងចំណាត់ថ្នាក់ខាងលើ នឹងទទួលបានការ ឧទ្ទេសនាមចូលរួមប្រកួតកម្រិតជាតិ និងអន្តរជាតិនានាសម្រាប់ឆ្នាំ២០២៥-២០២៦។
អាស្រាយហេតុនេះហើយ សូមជម្រាបជូនដំណឹងដល់កីឡាករ កីឡាការិនីវាយកូនគោល ទាំងអស់មេត្តារួសរាន់ដាក់ពាក្យចូលរួមប្រកួត ។

១. លក្ខខណ្ឌនៃការជ្រើសរើស កីឡាករ កីឡាការិនីត្រូវមានសញ្ជាតិ ២- ត្រូវមានពេលវេលាគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ និងមានពេលហ្វឹកហាត់នៅទីលាន១៨ holes ៣ ដង ក្នុងមួយសប្តាហ៍យ៉ាងតិច។

៣- ត្រូវចេះច្បាប់កីឡាវាយកូនគោល – ត្រូវមានវិន័យក្នុងការហ្វឹកហាត់ និងសេចក្តីថ្លៃថ្នូរ មានក្រមសីលធម៌ខ្ពស់ – ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងរបស់ក្រុម ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធវាយកូនគោលកម្ពុជា ។

៤- ត្រូវគោរពវិន័យក្នុងការហ្វឹកហ្វាត់ឲ្យបានខ្ជាប់ខ្ជួន – ត្រូវគោរពតាមការណែនាំរបស់គ្រូបង្វឹក (Coach) និងគ្រូជំនួយ .កីឡាករ កីឡាការិនីដែលអាចចូលរួមប្រកួតបានត្រូវមានសីលធម៌ខ្ពស់ មានឆន្ទៈមោះមុតក្នុងការហ្វឹកហាត់ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner