រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាលើកទី ១៨
កំពង់ឆ្នាំង៖នៅទីបញ្ជាការតំបន់ព្រឹត្តិការសឹករងកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥បានប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាលើកទី ១៨ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង។

លោកអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងក្នុងឱកាសនេះថា រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានយកចិត្តទុកដាក់ និងមិនភ្លេច ពីគុណបំណាច់គុណូបការៈរបស់បងប្អូនអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុ ជាតិមាតុភូមិ។

ចំណែកឧត្តមសេនីយ៍ អ៊ំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានលើកឡើងថា រយៈកាលកន្លងមកអង្គភាពតំបន់ប្រតិបត្តិការសឹករងបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួត ស្ត្រីមេម៉ាយ ចាស់ជរាជួបការលំបាក, អតីតយុទ្ធជន គ្មានទីជម្រកសមរម្យ តាមរយៈការផ្តល់អំណោយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ការសាងសង់ផ្ទះជាដើម។
លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការប្រារព្ធទិវានេះ ដើម្បីរំលឹកពីវីរភាពអតីតយុទ្ធជន ៕
ដោយ៖សុខ គឹមសៀន


