អ្នកនាំពាក្យ៖ សូមភាគីថៃ ប្តឹងរឿងសំឡេងសន្ទនារវាងសម្តេចតេជោ និងនាយករដ្ឋមន្រ្តីថៃ ទៅតុលាការអន្តរជាតិផង
(ភ្នំពេញ)៖ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសូមឱ្យភាគីថៃ ប្តឹងរឿងសំឡេងសន្ទនារវាងសម្តេចតេជោ និងនាយករដ្ឋមន្រ្តីថៃ ទៅតុលាការអន្តរជាតិផង ។
តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជា ធីរិទ្ធ បានគូសបញ្ជាក់ថា ខ្ញុំសូមផ្តាំទៅ Somkid Chueakong អគ្គលេខាធិការរងនាយករដ្ឋមន្រ្តីថៃ ដែលប្តឹងសម្តេចតេជោ រឿងសំឡេងសន្ទនារវាងសម្តេចនិងនាយករដ្ឋមន្រ្តីថៃថា លោកឯងកំពុងលេងល្បែងកូនក្មេង បោកបញ្ចោតមតិសាធារណជនខ្លួន ដើម្បីការពារ និងបិទបាំងនូវភាពអាម៉ាស់ និងភាពទន់ខ្សោយរបស់នាយករដ្ឋមន្រ្តីលោកឯងតែប៉ុណ្ណោះ។
ឯកឧត្តមអ្នកនាំពាក្យ បានបន្យថា សូមអញ្ជើញលោកឯងប្តឹង ហើយបើចិត្តសឿង កុំអុងអាត់ប្តឹងត្រឹមតែនៅក្នុងប្រទេសថៃ ប្តឹងទៅតុលាការអន្តរជាតិទៀតផងទៅ! សូមអញ្ជើញ! តែខ្ញុំដឹងមាយាទរបស់ក្រុមលោកឯងមិនហ៊ានទេ ទៅតុលាការអន្តរជាតិអីនោះ ព្រោះក្រុមលោកឯងខ្លាចច្បាប់អន្តរជាតិណាស់ ម្យ៉ាងនៅញ័រមិនទាន់បាត់ផងរឿងកម្ពុជាប្តឹងទៅ ICJ នោះ។
ជាមួយគ្នា សូមផ្ទាំទៅ Temeeyaves មេបក្ស Seri Ruam Thai ផងថា អ្នកនយោយបាយធន់អន់លោកឯង កុំចង់តោងយកប្រជាប្រិយភាពរបស់សម្តេចតេជោ ដើម្បីទាក់ទាញការចាប់អារម្មណ៍អី ទៅមិនរួចទេ ព្រោះលោកឯងធ្វើនយោបាយប្រជាភិថុតិ ខ្លាំងបានតែរឿងប្រឌិតបោកប្រាស់ប៉ុណ្ណោះ ៕
ដោយ ៖ វណ្ណលុក
