“ប្រធាន និង ជានាយកប្រតិបត្តិធនាគារជាតិកាណាដា Laurent Ferreira ជឿជាក់ថា ធនាគារ ABA

នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា”

លោកប្រធានធនាគារ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពអាជីវកម្មរបស់ធនាគារ ABA ដែលបានក្លាយជាធនាគារលំដាប់ទី១ នៅកម្ពុជា និង បានគូសបញ្ជាក់ថា ធនាគារ ABA ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និង ដែលបានចូលរួមចំណែកដល់ការធ្វើទំនើបកម្មប្រព័ន្ធធនាគារនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតីបានអបអរសាទរចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់ ធនាគារ ABA ហើយបានលើកទឹកចិត្តឱ្យធនាគារ ABA ពិនិត្យលទ្ធភាព ក្នុងការគាំទ្រហិរញ្ញវត្ថុទៅដល់ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការបង្កើនតម្លៃបន្ថែម របស់វិស័យនេះ។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner