“រដ្ឋមន្រ្តីការបរទេស សមាហរណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃ សាធារណរដ្ឋតូហ្គោ

សម្តែងការ អបអរសាទរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់លេីគ្រប់វិស័យរបស់កម្ពុជា”

រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋតូហ្គោ Robert Dussey បានជម្រាបជូនសម្ដេចធិបតី អំពីសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសតូហ្គោ និងក្រសួងការបរទេសកម្ពុជា ព្រមទាំងអំពីលទ្ធផលនៃជំនួបរវាងឯកឧត្តម និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដេីម្បីសិក្សា និងស្វែងរកនូវកាលានុវត្តភាពក្នុង ការពង្រីកកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា និងតូហ្គោ មានវិស័យសក្ដានុពលជាច្រើនទៀត ក្នុង ពង្រីកកិច្ច សហប្រតិបត្តិការ ជាមួយគ្នា ទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល និងរដ្ឋាភិបាល វិស័យឯកជន និងឯកជន ក៏ដូច ជា ការតភ្ជាប់ រវាងប្រជាជន និងប្រជាជន ហើយបានពិភាក្សា ស្វែងយល់ និងចែករំលែកនូវបទពិសោធន៍ ក្នុងការអភិវឌ្ឍប្រទេសទៅលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ថាមពលស្អាត និង អប់រំ។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner