ប៉ូលសេដ្ឋកិច្ចធំៗទាំង ៣ របស់កម្ពុជា 🇰🇭
អត្ថបទដោយ៖
ឆាយ រត្ថា
១. រាជធានីភ្នំពេញ៖ តំបន់សេដ្ឋកិច្ចកណ្តាល ដែលមានសេវាកម្មហិរញ្ញវត្ថុ សេវាកម្មពាណិជ្ជកម្ម ការវិនិយោគអចលនទ្រព្យ និងទេសចរណ៍។
២.សៀមរាប៖ តំបន់ទាក់ទាញទេសចរណ៍ ដ៏សំខាន់បំផុតដោយមានវត្តមានប្រាសាទអង្គរវត្ត និងប្រាសាទល្បីៗជាច្រើនទៀត និងជាតំបន់សម្បត្តិវប្បធម៌ ធំជាងគេ។
៣. ព្រះសីហនុ៖ ជាតំបន់សេដ្ឋកិច្ចពិសេស ដែលមានកំពង់ផែអន្តរជាតិ តំបន់ឧស្សាហកម្ម និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។
ប៉ូលសេដ្ឋកិច្ចទាំង ៣ នេះ មានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយផ្អែកលើកត្តានៃ សន្តិភាព ស្ថេរភាពនយោបាយ កំណើននៃធនធានមនុស្ស និងការអភិវឌ្ឍនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។

📸 តោះទៅលេង សៀមរាប – Let’s Go to Siem Reap
#ams1minute