សម្តេចតេជោ ហ៊ុន សែន ៖ បងប្អូនគេទាំង ៣នាក់ ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញរូបថត អមជាមួយសំណេរលើបណ្ដាញសង្គម នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ថា បងប្អូនប្រុស ៣នាក់នេះ ម្នាក់ពាក់អាវខ្មៅ ចាប់យកអាជីពការងារខុសហើយ ដោយសារអត់មានសក់ក្បាល ហើយអត់មានមួកពាក់ទៀត ។ ឯអ្នកមានសក់ បែរជាមានមួកពាក់ទៅវិញ ។
សម្ដេចតេជោ បន្តថា បងប្អូនគេទាំង ៣នាក់ ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ស្លៀកទាហ៊ាន ក៏ទៅ ស្លៀកសុីវិល ក៏ទៅ ដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន ។
សម្ដេចតេជោ បានបន្ថែមថា កាលពីតូចសក់ច្រើនជាងគេ ពេលនេះ អត់សក់ទៅវិញ តែក៏ស្រួលម្យ៉ាងដែរ មិនពិបាកចំណាយពេលសិតសក់ មុនពេលចេញដំណើរ ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឪពុកម្តាយ គ្មានសេចក្តីសុខ ឬការសប្បាយណា ជាងឃើញកូន និងចៅ ចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អ ក្នុងសង្គមនោះឡើយ ៕
ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។