វិទ្យាល័យឧដុង្គ មានគុណភាពអប់រំ បរិស្ថានអនាម័យល្អ ព្រមទាំងសិស្សគោរពវិន័យ សីលធម៍សង្គមសាកសមជាសាលាគំរូ
(ខេត្តកំពង់ស្ពឺ)៖ លោក ឡៃ គួង នាយកវិទ្យាល័យឧដុង្គ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា វិទ្យាល័យឧដុង្គ បច្ចុប្បន្នស្ថិតក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ជាសាលាវិទ្យាល័យមួយក្នុងចំណោមវិទ្យាល័យទូទាំងខេត្តកំពង់ស្ពឺ ចំនួន ២២ វិទ្យាល័យ មានសិស្សានុសិស្សកំពុងសិក្សាសរុប ១៩៨០នាក់ ក្នុងនោះសិស្សស្រី ១១១០នាក់ និងលោកគ្រូ អ្នកគ្រូសរុប ៦៣នាក់ ក្នុងនោះគ្រូស្រី ១៩នាក់ ។

លោក ឡៃ គួង បន្តថា សាលាមាននៅមានតម្រូវជាច្រើនដូចជា ទីលានបាល់ទាត់ បាល់ទះ និងអភិវឌ្ឍន៍ដីសាលានៅសល់ឲ្យក្លាយទៅជាកន្លែងមហាចូលរួមទស្សនាកម្មវិធីផ្សេងៗ ក្នុងនោះក៏មានទីធ្លាហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋជិតៗនោះបន្ថែមទៀត ។ បើទោះបីសាលាមានអគារចាស់ថ្មីជាច្រើនខ្នង នៅថ្ងៃខាងមុខសាលាបន្ថែមអគារសិក្សា ២ជាន់ទៀតឲ្យត្រូវតាមចំនួនសិស្សជាក់ស្តែង ។

ទាក់ទងបញ្ហាថវិកា លោកនាយកបានបន្ថែមថា សព្វថ្ងៃសាលាបានជំនួយពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ រួមទាំងសប្បុរសជន និងអតីតសិស្សរួមជំនានផងដែរ ។

លោកនាយកសាលា បញ្ជាក់ថា សាលាការសហការល្អជាមួយឪពុកម្តាយ និងសហគមន៍ ដើម្បីគាំទ្រការអប់រំ បើកឱកាសឱ្យសិស្សចូលរួមក្នុងការសម្រេចចិត្តរបស់សាលា និងប្រើប្រព័ន្ធវាយតម្លៃដែលវែកញែក ដើម្បីពិនិត្យកម្រិតសិស្ស និងកែលម្អការបង្រៀនរវាងគ្រូ និងសិស្ស ធ្វើការស្ទង់មតិជាមួយសិស្ស គ្រូ និងឪពុកម្តាយដើម្បីដឹងពីចំណុចខ្វះខាត ដើម្បីជំរុញការរៀនសូត្រប្រកបដោយប្រសិទ្ធភាព ៕
ដោយ ម៉ុន សំអាត


