ប្រជាពលរដ្ឋខ្មែរឥស្លាម៧៣គ្រួដារបានទទួលកញ្ចប់អាហារក្នុងពិធីស្រាយបួសរ៉ាម៉ាឌន

អត្ថបទដោយ៖
Kien Sereyvuth

 ពិធីបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព សមាជីកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រឡាញ់សន្តិភាពលោកជំទាវ តុងណារី រួមនិងអនុប្រធានប្រតិបត្តិ ស.យ.ស.សខេត្តកំពង់ឆ្នាំងនិងសហការី ។ ពិធីនេះបានធ្វើឡេីង នថ្ងៃទី១៨ឧសភា២០១៩នៅក្នុងភូមិសំរិទ្ធជយ័ ឃុំកំពង់ត្រឡាចស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
កញ្ចប់អាហារដែលបាននាំយកមកចែកជូនពលរដ្ឋខ្មែរឥស្លាម សម្រាប់ថ្ងៃស្រាយបួសរ៉ាម៉ាឌននេះ មាន៥មុខ ជាអំណោយសប្បុរសជននិងក្រុមគ្រួសារលោក យូសុះសឡេះ  ។  អំណោយទំាងនោះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ស្ករស ទឹកសេរ៉ូរួម សណ្តែកបាយ ប្រេងឆា និងសម្ភារៈមួយចំនួនទៀត។
សមាជីកក្រុមប្រឹក្សាខេត្តនិងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រឡាញ់សន្តិភាពលោកជំទាវ តុងណារី បាននាំមកនូវការផ្តំាផ្ញើសាកសួរសុខទុក្ខពីសម្តេចប្រមុខរាជរដ្ឋាភិបាល ដែលជានិច្ចជាកាល តែងយកចិត្តទុកដាក់ ដល់ពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាទំាងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនានោះឡើយ។ លោកជំទាវ តុងណារី ក៏បានថ្លែងអំណរគុណ ដលុសប្បុរសជននិងក្រុមគ្រួារលោក យូសុះសឡេះដែលជានិច្ចជាកាល តែងខិតខំគៀងគរ សប្បុរសជននានា ក្នុងការរកការជួយឧបត្ថម្ភក្នុងទឹកចិត្តមនុស្សធម៌ ដល់ពលរដ្ឋខ្មែរឥស្លាម  ។
នៅបញ្ចប់ពិធី សម៉ាជីកក្រុមប្រឹក្សាខេត្តនិងសហការី បានធ្វើការប្រគល់ជូនសម្ភារៈហូបចុកដោយផ្ទាល់ដៃដល់ប្រជាពលរដ្ឋខ្មែរឥស្លាម ដែលបានចូលរួមទំាងអស់ ក្នុងពិធីថ្ងៃស្រាយបួសរ៉ាម៉ាឌន នេះផងដែរ   ៕ សុក្ខារិន

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner