អត្តពលិកអន្តរជាតិមកចូលរួមការប្រកួតកីឡាតេក្វាន់ដូ-អាយធីអេហ្វជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥ បានមកដល់កម្ពុជាជាបន្តបន្ទាប់
ភ្នំពេញះ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ គណៈប្រតិភូ និងអត្តពលិក មកពី ម៉ាឡេស៊ី ចំនួន ៤៦នាក់ ហ្វីលីពីន ចំនួន ១៤នាក់ វៀតណាម ចំនួន៣៣នាក់ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ដើម្បីចូលរួមក្នុងការប្រកួតកីឡាតេក្វាន់ដូ-អាយធីអេហ្វជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ ២០២៥ ដែលនឹង ប្រព្រឹត្តិទៅចាប់ថ្ងៃទី ២៧ ដល់ថ្ងៃទី៣០ខាងមុខនេះ គណៈប្រតិភូ និងអត្តពលិកមកពីបណ្តាប្រទេសផ្សេងៗទៀត សរុបប្រមាណ១៨៤នាក់ ក្នុងនោះប្រតិភូ និងអត្តពលិកកម្ពុជា មានចំនួន៦៦នាក់ សូមបញ្ជាក់ផងដែរថា ប្រទេសដែលនឹងចូលរួមក្នុងកម្មវិធីនេះរួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី វៀតណាម និងកូរ៉េខាងជើង៕




















ដោយ ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។