មេដឹកនាំកំពូលអ៊ីរ៉ង់គំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិកជាថ្មី

តេហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃព្រហស្បតិ៍ បានគំរាមបាញ់ស្រោចមីស៊ីលបន្ថែមទៀតលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើអ៊ីរ៉ង់ស្ថិតនៅក្រោមការវាយប្រហារមួយទៀតពីអាមេរិក។

លោក Khamenei បានព្រមានខ្លាំងៗតាមកញ្ចក់ទូរទស្សន៍រដ្ឋថា សាធារណរដ្ឋអ៊ីស្លាមមានសិទ្ធិវាយប្រហារមូលដ្ឋានទ័ពសំខាន់ៗរបស់អាមេរិកនៅក្នុងតំបន់ ហើយអាចធ្វើសកម្មភាពប្រឆាំងនឹងពួកគេ នៅពេលណាដែលអ៊ីរ៉ង់យល់ថា វាចាំបាច់។

មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានអះអាងថា លោកប្រធានាធិបតីអាមេរិក Donald Trump និយាយបំផ្លើស អំពីផលប៉ះពាល់នៃការទម្លាក់គ្រាប់បែករបស់អាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។

ហើយជាមួយគ្នានេះ លោក Khamenei បានសាទរចំពោះជ័យជម្នះរបស់ប្រទេសអ៊ីរ៉ង់លើអ៊ីស្រាអែល ហើយបានប្តេជ្ញាថា នឹងមិនអោនក្បាលចុះចាញ់អាមេរិកឡើយ។ លោកថា ការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកនៅកាតា និងអ៊ីរ៉ាក់ គឺប្រៀបដូចជាការទះកំផ្លៀងអាមេរិក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner