សម្តេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្ត្រីថៃ ជេរមេបញ្ជាការកងទ័ពខ្លួនឯង, បើនៅកម្ពុជា ស្មើនឹងទោសក្បត់ជាតិ ។

សម្ដេចតេជោ ហ៊ុន សែន៖ ប្រជាជនថៃភាគច្រើនចង់បានសន្ដិភាព និងចង់បានមិត្ដភាពជាមួយកម្ពុជា តែក៏ក្រុមជ្រុលនិយមមួយចំនួនរាប់ទាំងមេដឹកនាំនយោបាយថៃបានវាយប្រហារខ្ញុំ ហើយផ្ដាំទៅលោកជំទាវ អ៊ុងអ៊ីង ថា ខ្ញុំអស់ការអត់ធ្មត់ជាមួយលោកជំទាវហើយ បន្ទាប់ពីលោកជំទាវចេញមកវាយប្រហារខ្ញុំ និងប្រទេសខ្ញុំម្ដងហើយម្ដងទៀត ថ្ងៃនេះ ខ្ញុំនឹងបញ្ជាក់ពីរឿងរ៉ាវខ្លះឱ្យប្រជាជនថៃដឹងពីត្រកូលស៊ីណាវ៉ាត់ ។

សម្ដេចតេជោ បន្ថែមថា លោកជំទាវ អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃ ដើម្បីយកចិត្តសម្ដេច បាននិយាយអាក្រក់ពីមេទ័ពខ្លួនប្រាប់សម្ដេច ទង្វើនេះ បើនៅកម្ពុជា ជាអំពើក្បត់ជាតិ ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner