សម្ដេចតេជោ ៖ ជិត ២ឆ្នាំមកនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ បានពុះពារជម្នះបញ្ហាប្រឈមជាច្រើន សម្រេចបានសមិទ្ធផល លើគ្រប់វិស័យ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលជិត ២ឆ្នាំមកនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ បានពុះពារជម្នះ បញ្ហាប្រឈមជាច្រើន សម្រេចបានសមិទ្ធផលលើគ្រប់វិស័យ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងពិធីមីទ្ទិញរំឭកខួបទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥) ។

សម្ដេចតេជោ មានប្រសាសន៍ថា តាមរយៈជ័យជម្នះ ដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានផ្តល់លទ្ធភាព ពេញលេញឱ្យគណបក្ស ប្រគល់ភារកិច្ចដឹកនាំដល់ជួរអ្នក បន្តវេនវ័យក្មេង ដែលគណបក្ស បានអប់រំបណ្តុះបណ្តាល និងត្រៀមលក្ខណសម្បត្តិយ៉ាងម៉ត់ចត់បំផុត។ ឆ្លងកាត់រយៈពេលជិត ២ឆ្នាំមកនេះ រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត បានពុះពារជម្នះបញ្ហាប្រឈមជាច្រើន សម្រេចបានសមិទ្ធផលលើគ្រប់វិស័យ ប្រកបដោយមោទនភាព ដែលបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ អំពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ បានបន្តថា បច្ចុប្បន្ន កម្ពុជា កំពុងឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិប- តេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យច្បាស់លាស់ មាន ការប្តេជ្ញាចិត្តមោះមុត និងមានការគាំទ្រយ៉ាងទូលំទូលាយ ពីប្រជាជន ។ ជាក់ស្តែង សន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខ ត្រូវបានការពារយ៉ាងរឹងមាំ, លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវ បានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ, សេដ្ឋកិច្ចជាតិបន្តលូតលាស់ ប្រកបដោយចីរភាព, ជីវភាព ប្រជាជនមានស្ថិរភាព, កំណែទម្រង់នានាត្រូវបានអនុវត្តដោយឆន្ទៈមុតស្រួច និងប្រសិទ្ធភាព ប្រព័ន្ធគាំពារសង្គមកាន់តែត្រូវបានអភិវឌ្ឍ ប្រកបដោយគុណភាព។ ក្នុងពេលថ្មីៗនេះ កាលពីថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ បានប្រព្រឹត្តទៅស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ។

សម្ដេចថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានបង្ហាញអំពី ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការទទួលខុសត្រូវ លើការអនុវត្តភារកិច្ចរបស់ស្ថាប័ននីតិ- ប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងស្ថាប័នពាក់ព័ន្ធ ដែលឆ្លើយតបទៅនឹង បំណងប្រាថ្នា របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ជាមួយគ្នានេះ ទំនាក់ទំនងការបរទេស និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ របស់កម្ពុជា ក៏កាន់តែបានពង្រឹង និងពង្រីកថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner