អបអរសាទរ កីឡាករ កីឡាការិនីតេក្វាន់ដូITFកម្ពុជា ៣រូប ដណ្តើមបានមេដាយមាស ក្នុងការប្រកួតតេក្វាន់ដូITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២៥នេះ កីឡាករកីឡាការិនីម្ចាស់ផ្ទះកម្ពុជា៣រូបប្រជែងដណ្តើមបានមេដាយមាសជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូITF ជ្រើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ លើវិញ្ញាសាសម្តែងឯកកក្តជន។
មេដាយមាសមុនគេនេះ ដណ្តើមបានដោយ កីឡាករ សេរី វឌ្ឍនាវង្ស ,កីឡាករ ស៊ីវ សិរីបុត្រ និងកីឡាការិនី តូច ឧត្ដម ។
សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូITFជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២នេះ ការប្រកួតដំណើរការរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានប្រទេសចូលរួមចំនួន ៧ប្រទេសរួមមាន ៖ ម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី វៀតណាម និង កូរ៉េខាងជើង ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ








ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។