មេដាយកម្ពុជាបន្តឈ្នះឡើងដល់ ៣២គ្រឿងត្រឹមម៉ោង ១១.៣០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែ មីថុនា ឆ្នាំ២០២៥នេះ កីឡាករកីឡាការិនីកម្ពុជា បាននិងកំពុងបន្តឈ្នះមេដាយជាបន្តបន្ទាប់ ដោយគិតមកត្រឹមម៉ោង១១.៣០នាទី មេដាយកម្ពុជាដណ្តើមបានមានចំនួនរហូត៣២គ្រឿងហើយ ការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឈរនៅក្នុងចំណាត់ថ្នាក់លេខ១ក្នុងចំណោម៦ប្រទេស។ ក្នុងនោះមេដាយ៣២គ្រឿងរបស់កម្ពុជា មានមេដាយមាស ១៣គ្រឿង ប្រាក់ ១៥គ្រឿង និងមេដាយសំរឹទ្ធ ៤គ្រឿង។
ខណៈដែលប្រទេសម៉ាឡេស៊ីបន្តឈរនៅលំដាប់លេខ២ ដណ្តើមបានមេដាយសរុបឡើងដល់១៦គ្រឿង មាស៤ ប្រាក់២ និងសំរឹទ្ធិ១០គ្រឿង ។ ឈរលេខ៣ ប្រទេសវៀតណាម ដណ្តើមបានមេដាយសំរឹទ្ធ៨គ្រឿង .សឹង្ហបុរីឈរនៅក្នុងចំណាត់លេខ៤ ដណ្តើមបានមេដាយសំរឹទ្ធ៣គ្រឿង ខណៈប្រទេសឈរនៅចំណាត់លេខ៥ហ្វីលីពីន ដណ្តើមបានមេដាយសំរឺទ្ធ២គ្រឿង និងប្រទេសឥណ្តូនេស៊ីបន្តគ្នានមេដាយ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ





ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។