ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អំពាវនាវប្រជាជន ដើរតាមការដឹកនាំរបស់គណបក្សប្រជាជន សាមគ្គីផ្ទៃក្នុង និងចូលរួមគ្រប់សកម្មភាព ការពារជាតិមាតុភូមិ

(តាកែវ)៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ក្នុងខ្លឹមសារនៃសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងមិទ្ទិញខួបអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សមេ្តចប្រធានគបណបក្សបានលើកឡើងអំពីប្រវត្តិនៃការកកើតគណបក្សប្រជាជនកម្ពុជា ការតស៊ូ ការរំដោះជាតិ សាមគ្គីភាពដ៏រឹងមាំ នៅក្នុងគណបក្ស និងការស្តារនិងអភិវឌ្ឍប្រទសកម្ពុជា រហូតមកដល់ បច្ចុប្បន្ននេះ ។

ជាមួយគ្នានេះ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជំហរយ៉ាងច្បាស់អំពី បញ្ហាទំនាស់ព្រំដែន រវាងកម្ពុជា និងថៃ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនអាចទទួលយកបាន នូវការរំលោភបំពានណាមួយ របស់បរទេសមកលើទឹកដីរបស់យើង ដោយសារយើងទទួលបាននូវសន្តិភាពដ៏លំបាក យើងស្រលាញ់សន្តិភាព នៅគ្រប់ទីកន្លែងយើងតែងតែមានពាក្យស្លោកថា «អរគុណសន្តិភាព» ។ នេះបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ពុំចង់ធ្វើសង្រ្គាមទេ ស្រលាញសន្តិភាព ប៉ូន្តែយើងត្រូវតែបង្ខំចិត្ត ក្នុងពេលដែលបរទេសឈ្លានពានកម្ពុជា ។

ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សូមអំពាវនាវឱ្យអង្គមិទ្ទិញ ក៏ដូចជាប្រជាជនខេត្តតាកែវទាំងមូល ដើរតាមការដឹកនាំរបស់គណបក្សប្រជាជន សាមគ្គីផ្ទៃក្នុង ហើយនិងចូលរួមគ្រប់សកម្មភាព ការពារជាតិមាតុភូមិរបស់យើង ។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ក្នុងឱកាសអញ្ចើញជាអធិបតីក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដោយមានការនិមន្ត/អញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំ និងសមាជិក ព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធាន សមាជិក សមាជិក នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង/ស្រុក ទាំង១០ នៃខេត្តតាកែវ ប្រមាណ ២០៧៥ អង្គ/នាក់។

ឯកឧត្តម ក៏បានបង្ហាញពីការគោរពអនុវត្ត និងគាំទ្រពេញទំហឹងនូវជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់ របស់រាជរដ្ឋាភិបាល ក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់ មុំបីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែននៅចំណុចផ្សេងទៀតក្រៅពីចំណុចទាំងបួន ដោយសន្តិវិធីស្របតាមអនុស្សរណៈ នៃការយោគយល់រវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) នៅឆ្នាំ២០០០។

ឯកឧត្តមបណ្ឌិត ជា វ់ាន់ដេត ក៏បានថ្លែងអំណរគុណដល់គ្រប់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលតែងតែគាំទ្រគណបក្ស តែងតែគាំទ្រដល់បុព្វហេតុបក្ស ហើយយើងទាំងអស់គ្នា និងបន្តគាំទ្រជានិច្ច ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner