លោក Trump ព្រមានទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់បន្ថែមទៀត

បរទេស ៖ លោក ប្រធានាធិបតី Donald Trump បានព្រមានថា សហរដ្ឋអាមេរិកអាចនឹងទម្លាក់គ្រាប់បែក លើអ៊ីរ៉ង់ បន្ថែមទៀត ប្រសិនបើសកម្មភាព នៃកម្មវិធីនុយក្លេអ៊ែរ ចាប់ផ្តើមដំណើរការ ដោយគេដឹងថា អាមេរិកបានទម្លាក់ លើកដំបូង កាលពីថ្ងៃទី២២ ខែមិថុនា។

តាមរយៈវេទិកាសង្គម Truth Social កាលពីថ្ងៃសុក្រ លោក Trump បានស្តីបន្ទោសទីក្រុង Tehran ចំពោះការអះអាងដែលថា បានឈ្នះសង្រ្គាម របស់ខ្លួន ជាមួយអ៊ីស្រាអែល។ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងទម្លាក់គ្រាប់បែក លើអ៊ីរ៉ង់ ម្តងទៀត ប្រសិនបើ ការស៊ើបការណ៍ បង្ហាញថា អ៊ីរ៉ង់ អាចបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិតយោធា។ តែ អ៊ីរ៉ង់បានបដិសេធជានិច្ច នូវមហិច្ឆតា ក្នុងការអភិវឌ្ឍ ឃ្លាំងអាវុធនុយក្លេអ៊ែរ។

លោក Trump ថែមទាំងបានស្តីបន្ទោសចំៗ លើមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei ដែលបាននិយាយ នៅក្នុងសារ មិនសមរម្យថា របាយការណ៍នៃការខូចខាតដល់កន្លែងនុយក្លេអ៊ែរ ត្រូវបានបំផ្លើស ហើយថា ទីក្រុងតេអេរ៉ង់ បានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន ត្រូវមួយកំផ្លៀង ចំកណ្តាលមុខ។

លោក Trump បានបង្ហោះសារ បន្ថែមថា «ខ្ញុំបានដឹងច្បាស់ថា លោក Khamenei បានជ្រកកោន នៅកន្លែងណា» តែ លោកអះអាងថា លោកមិនអនុញ្ញាតឱ្យអ៊ីស្រាអែល ឬ កងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក បញ្ចប់ជីវិតបុរសម្នាក់នេះ ដោយលោក Trump ចង់សំដៅថា បានសង្គ្រោះជីវិត លោក Khamenei៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner