ខេត្តកំពង់ឆ្នាំង រៀបចំមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា.១៩៥១- ២៨ មិថុនា ២០២៥

អត្ថបទដោយ៖
ឈឹម សុផល

(កំពង់ឆ្នាំង)៖ នៅសាល់ប្រជុំស្នាក់ការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៥ មានរៀបចំមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្សប្រជាជន កម្ពុជា ២៨ មិថុនា ១៩៥១- ២៨ មិថុនា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម
ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ព្រមទាំងមានអ្នកចូលរួមជាង ៧០០នាក់។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអានសន្ទរកថាសម្ដេអគ្គមហាសេនា បតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារសង្ខេបថា ៖ ថ្ងៃនេះជាទិវាដ៏ឱឡារិក និងអត្ថន័យជ្រាលជ្រៅក្រៃលែងសម្រាប់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប ក៏ដូចជាបងប្អូនជនរួមជាតិ ទូទាំងប្រទេសនិងនៅក្រៅប្រទេស ដែលកំពុងចូលរួមអបអរសាទរយ៉ាងក្លៀវក្លា នូវខួបអនុស្សាវរីយ៍លើកទី៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជាដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជនគណបក្សប្រជាជនមានឈ្មោះដើមគណបក្សប្រជាជនបដិវត្តន៍ខ្មែរ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថនាឆ្នាំ១៩៥១ មានប្រភពចលនាតស៊ូ របស់ប្រជាជន ប្រឆាំងអាណានិគមនិយម ដើម្បីឯករាជជាតិ ដោយរួមសាមគ្គីកៀកស្មាគ្នាយ៉ាងជិតស្និតជាមួយចលនា
តស៊ូរបស់ប្រជាជនវៀតណាម និងប្រជាជនឡាវ  ដែលមានសត្រូវរួមគឺអនាគមនិយម ។

ចាប់តាំងពីពេលបដិសន្ធិមកដល់បច្ចុប្បន្ន គណបក្សបានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ធ្វើដំណើរលើមាគ៌ាមួយយ៉ាងវែង ឆ្លងកាត់ដំណាក់កាលជាច្រើននៃប្រវត្តិសាស្ត្រ ប្រកបដោយវីរភាព ដើម្បីបុព្វហេតុធំៗរបស់ជាតិ គឺការតស៊ូរំដោះជាតិពីពួកអាណានិគមនិយម ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះជាតិឲ្យរស់ឡើងវិញ ការការពារជាតិ និងស្ដារកសាងប្រទេសឡើងវិញ  កសាងសន្តិភាពនិងថែរក្សាសន្តិភាពនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ យើងប្រារព្ធពិធីនេះឡើងក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ បុព្វការីជន សមាជិក សមាជិកា គណបក្ស កម្មាភិបាលយុទ្ធជនយុទ្ធនារី ដ៏អង់អាច និងអ្នកស្នេហាជាតិខ្មែរនៅគ្រប់ទិសទី ដែលបានធ្វើការតស៊ូនិងលះបង់យ៉ាងធំធេង នៅគ្រប់ដំណាក់កាលដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តម ។

ឯកឧត្តម ប្រធានគណៈកម្មាធិការគណបក្សប្រជាជន និងជាអភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ក៏បានផ្ដាំផ្ញើអាជ្ញាធរភូមិ ឃុំមន ស្រុក និងមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់ចំពោះពលករដែលវិលត្រឡប់ពីប្រទេសថៃវិញ ត្រូវយកមធ្យោបាយ ទៅដឹកជញ្ជួនពួក
គាត់មកស្រុកកំណើត និង ត្រូវចុះសាកសួរសុខទុក្ខដល់លំនៅឋាន ព្រមទាំងជួយសម្រួលរកការងារ ឱ្យពួកគាត់បានធ្វើ គ្រាដែលខេត្តកំពង់ឆ្នាំង បច្ចុប្បន្នតាមរោងចក្រ ត្រូវការកម្លាំងពលកម្ម ១ម៉ឺន ៨ពាន់ កន្លែង។ ជាមួយគ្នានេះសូមបងប្អូនប្រជាពលរដ្ឋ កុំជឿលើ ព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យមានភាពចលាចល ក្នុងសភាពការណ៍ប្រទេសជាតិ កំពុងមានបញ្ហាជាមួយប្រទេសជិតខាង និងសូមមានទំនុកចិត្តលើ ប្រមុខរាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហា ប្រឈមជាមួយប្រទេសជិតខាង៕

សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner