អូស្រ្តាលីចាប់ផ្តើមបើកដំណើរការបោះឆ្នោតសភាជាផ្លូវការហើយ នៅក្នុងថ្ងៃសៅរ៍នេះ
អូស្រា្តលី៖ អ្នកបោះឆ្នោតនៅក្នុងប្រទេសអូស្រ្តាលី បាននឹងកំពុងចូលរួមធ្វើការបោះឆ្នោតនៅថ្ងៃសៅរ៍ នេះ សម្រាប់ការបោះឆ្នោតសភាមួយ។ ការយកចិត្តទុកដាក់ ត្រូវបានផ្តោតសំខាន់ទៅលើថាតើវានឹងនាំមកនូវការផ្លាស់ប្តូរជាលើកដំបូងរបស់រដ្ឋាភិបាលនៅក្នុងរយៈពេល៦ឆ្នាំមកនេះឬយ៉ាងណា?
គណបក្សអភិរក្សសេរីនិយម ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បាននិងកំពុងប្រឈមមុខនូវការប្រកួតប្រជែងមួយ ជាមួយនឹងគណបក្សពលករ ដែលជាគណបក្សដ៏ធំមួយ ក្នុងចំណោមគណបក្សប្រឆាំងដទៃទៀតនៅក្នុងប្រទេសអូស្រា្តលី។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ អ្នកដែលមិនទៅបោះឆ្នោតនេះ នឹងត្រូវទទួលរងការពិន័យជាប្រាក់ចាប់ពី២០ដុល្លារឡើងទៅ ឬអាចធ្ងន់ជាងនេះ រហូតដល់មានការដកហូតប័ណ្ណបើកបរ ឬលុបការចុះបញ្ជីយានយន្ត។
គួរបញ្ជាក់ផងដែរថា អូស្រ្តាលីជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនផ្សេងទៀត ដែលមានច្បាប់កំណត់ឲ្យពលរដ្ឋត្រូវតែទៅបោះឆ្នោតជាដាច់ខាត៕ធ.ដ