សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ កុំឃើញកម្ពុជានៅស្ងៀម ថាកម្ពុជាខ្លាចខ្លួនឲ្យសោះ!

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ កុំឃើញកម្ពុជានៅស្ងៀម ថាកម្ពុជាខ្លាចខ្លួនឲ្យសោះ! កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ និងឆ្លើយតបគ្រប់ពេលវេលាទាំងអស់ ថែមទាំងអាចវាយបកបានទៀត ប៉ុន្តែកម្ពុជានៅតែបន្តជ្រើសយកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងច្បាប់អន្តរជាតិ”។

សម្ដេចធិបតី ថា អ្នកលេង ប៉ះអ្នកមែន, កម្ពុជា អត់លឹបលៗទេ! កម្ពុជា រង់ចាំអ្នកមានសិទ្ធិពិតប្រាកដ អ្នកមានអំណាចពិតប្រាកដរបស់ថៃ មកដោះស្រាយជាមួយកម្ពុជា។ ការចរចារឿងព្រំដែនក៏ដោយ អាចដោះស្រាយទៅបាន ទាល់តែមានការបើកច្រក ជាឯកតោភាគីរបស់ថៃ ឡើងវិញសិន ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា នៅបឹងទន្លេបាទី ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ។

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner