តៃវ៉ាន់ក្លាយជាប្រជាជាតិអាស៊ីដំបូង ដែលអនុញ្ញាតឲ្យមនុស្សស្រឡាញ់ភេទដូចគ្នា អាចរៀបការដោយស្របច្បាប់

តៃវ៉ាន់៖ សភាតៃវ៉ាន់បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបការស្រឡាញ់ភេទដូចគ្នា ខណៈការសម្រេចបែបនេះ ធ្វើឲ្យកោះតៃវ៉ាន់ក្លាយជាប្រជាជាតិទីមួយក្នុងតំបន់អាស៊ី ដែលផ្ដល់សិទ្ធិឲ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការដោយស្របច្បាប់។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីន វិន បានបង្ហោះសារតាមបណ្តាញសង្គម ធ្វីតធើ ដើម្បីអបអរសាទរចំពោះសេចក្តីសម្រេចនេះ ដោយបញ្ជាក់ថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ យើងបានបោះជំហានទៅមុខយ៉ាងធំមួយឆ្ពោះទៅរកភាពស្មើគ្នាយ៉ាងពិតប្រាកដ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានអនុម័តដោយសំឡេងឆ្នោត ៦៦ ទល់នឹង ២២ ហើយវាគ្រោងនឹងដាក់ឲ្យចូលជាធរមាននៅថ្ងៃទី២៤ ខែឧសភាខាងមុខ បន្ទាប់ពីប្រធានាធបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីន វិន ចុះហត្ថលេខាអនុម័តរួច៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner