ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ធ្វើឲ្យវេណេស៊ុយអេឡាខាតបង់ប្រាក់៣០ពាន់លានដុល្លារ
អត្ថបទដោយ៖
Kien Sereyvuth
វេណេស៊ុយអេឡា៖ វេណេស៊ុយអេឡា បានខាតបង់ថវិកាប្រមាណ៣០ពាន់លានដុល្លារក្នុងអំឡុងពេល០៣ខែកន្លងមកនេះ ដោយសារតែការរាំងខ្ទប់សេដ្ឋកិច្ច និងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអាម៉េរិក។ នេះបើតាមការអះអាងរបស់ឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡា ប្រចាំប្រទេសអេហ្ស៊ីប លោក Wilmer Omar Barrientos។
លោក Barrientos បានគូសបញ្ជាក់ថា បណ្តាធនាគារនៅអាម៉េរិក និងអឺរ៉ុប បានបង្កកលុយរាប់ពាន់លានដុល្លាររបស់រដ្ឋាភិបាលលវេណេស៊ុយអេឡា ហើយមិនតែប៉ុណ្ណោះ សហរដ្ឋអាម៉េរិកក៏បានរាំងខ្ទប់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA និងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុននេះផងដែរ។
បើតាមឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡាប្រចាំប្រទេសអេហ្ស៊ីបរូបនេះ ពាក់ព័ន្ធការដាក់ទណ្ឌកម្ម និងការរាំងខ្ទប់សេដ្ឋកិច្ចទាំងនេះ វេណេស៊ុយអេឡាបានខាតបង់ប្រមាណជា៣០ពាន់លានដុល្លារ ក្នុងអំឡុងពេលត្រឹមតែ០៣ខែកន្លងទៅនេះ៕ធ.ដ