នៅទីបំផុតសហរដ្ឋអាម៉េរិកឈានដល់កិច្ចព្រមព្រៀងបញ្ឈប់ការយកពន្ធកម្រិតខ្ពស់ ជាមួយកាណាដា និងម៉ិកស៊ិក

សហរដ្ឋអាម៉េរិក៖ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក USTR បានបញ្ជាក់នៅក្នុងថ្ងៃសុក្រនេះថា សហរដ្ឋអាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយ កាណាដា និងម៉ិកស៊ិក ដើម្បីលុបចោលការយកពន្ធកម្រិតខ្ពស់ ដែលទីក្រុងវ៉ាស៊ីនតោន បានដាក់ទៅលើផលិតផលដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលពីប្រទេសជិតខាងទាំងពីររបស់ខ្លួននេះ។

នៅក្នុងរយៈពេល៤៨ម៉ោង ការយកពន្ធកម្រិតខ្ពស់២៥ភាគរយទៅលើដែកថែប និង១០ភាគរយទៅលើអាលុយមីញ៉ូម ដែលសហរដ្ឋអាម៉េរិក បានដាក់លើកាណាដា និងម៉ិកស៊ិកកាលពីមួយឆ្នាំមុននោះ នឹងត្រូវដកចេញវិញ ហើយវាក៏ជួយបើកផ្លូវដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងប្រទេសទាំង០៣ថែមទៀតផង ខណៈកាណាដា និងម៉ិកស៊ិក ក៏បានយល់ព្រមលុបចោលនូវវិធានការសងសឹករបស់ខ្លួន មកលើផលិតផលរបស់សហរដ្ឋអាម៉េរិកផងដែរ។

សូមរំលឹកថា សហរដ្ឋអាម៉េរិកកាលពីខែមីនា ឆ្នាំ២០១៨ បានសម្រេចយកពន្ធដល់ទៅ២៥ភាគរយលើផលិតផលដែកថែប និង១០ភាគរយលើផលិតផលអាលុយមីញ៉ូម ដែលនាំចូលពីបណ្តាដៃគូពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោន នៅជុំវិញពិភពលោក ក្រោមហេតុផលបញ្ហាសន្តិសុខជាតិ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner