ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមវេទិកាអភិបាលកិច្ចអ៉ីនធឺណិតប្រចាំឆ្នាំ២០២៥ លើកទី២០ នៅទីក្រុង Lillestorm ប្រទេសណ័រវេស

(ប្រទេសណ័រវេស)៖ នៅថ្ងៃទី២៣-២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមវេទិកាអភិបាលកិច្ចអ៉ីនធឺណិតប្រចាំឆ្នាំ២០២៥ លើកទី២០ នៅទីក្រុង Lillestorm ប្រទេសណ័រវេស។

វេទិកានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធមកពីបណ្ដាប្រទេសនានា ដើម្បីយល់ដឹងនិងពិភាក្សាអំពីអភិបាលកិច្ចទិន្នន័យ បញ្ញាសិប្បនិមិត្ត (AI) និងសន្តិសុខសាយប័រ (cybersecurity)។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ថ្នាក់ដឹកនាំមកពីចក្រភពអង់គ្លេស អូស្ត្រាលី លេខាធិការដ្ឋាន IGF និង Asia អំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ក.ប.ទ. និងភាគីពាក់ព័ន្ធលើ Eco-system governance៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner