ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំង ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង និងពុទ្ធបរិស័ទជិតឆ្ងាយប្រមាណជិត១ម៉ឺននាក់ ចូលរួមដង្ហែ និងរាប់បាត្រ នៅក្នុងថ្ងៃប្រារព្ធ” ពិធីបុណ្យវិសាខបូជា “

អត្ថបទដោយ៖
Kien Sereyvuth

  រដ្ឋបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំមន្ត្រីសង្ឃ ទាំងពីរគណៈ និងដោយមានការចូលរួម ពីព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្សនិងពុទ្ធ បរិស័ទមកពីទីជិតឆ្ងាយ ប្រមាណ១ម៉ឺននាក់ បានមកជួបជុំនៅក្នុងបរិវេណវត្តពោធិវាល ស្ថិតនៅក្នុងសង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង ដើម្បីប្រារព្វពិធីដង្ហែបុណ្យវិសាខបូជា និងរាប់បាត្រ ប្រគេនទេយ្យ ទាន ទេយ្យវត្ថុ ដល់ព្រះសង្ឃជិត ២.០០០អង្គ។

    ឆ្នាំនេះពិធីបុណ្យវិសាខបូជាខេត្តបាត់ដំបង បានកំណត់យកថ្ងៃ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ខែឧសភា ២០១៩
ដើម្បីប្រារព្វអបអរសាទរនូវ”ពិធីបុណ្យវិសាខបូជា” ក្នុងគោលបំណង ដើម្បីរំឭកដល់ថ្ងៃនក្ខត្តសម័យសំខាន់ៗ ៣យ៉ាង ដែលបានកើតឡើងក្នុងព្រះពុទ្ធ
សាសនា ចំពោះព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើ ង រួមមាន៖ នក្ខត្តសម័យទី១ ព្រះពោធិសាត់ទ្រង់ប្រសូត្រ។ នក្ខត្តសម័យទី២ អភិសម្ពោធិ(ត្រាស់ដឹ ង)។ និង នក្ខត្តសម័យទី៣ ពុទ្ធបរិនិព្វាន។ពិធីនេះបានប្រព្រឹត្តទៅ ក្រោមវត្តមាន ឯ.ឧ អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, ឯ.ឧ ច័ន្ទ សុផល ទីប្រឹក្សារាជរដ្ឋាភិបាល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង, ឯ.ឧ ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំ បង។
 
     ក្នុងឱកាសប្រារព្វនូវពិធីបុណ្យ ឯ.ឧ ងួន រតនៈ បានចាត់ទុកថ្ងៃនេះ គឺជាថ្ងៃអធិកមង្គលវិបុលសិរីនិងជានក្ខត្តសម័យប្រកបដោយសិរីសួស្តីសម្រាប់
ប្រទេសដែលគោរពនិងរាប់អានព្រះពុទ្ធសាសនានៅលើសកលលោកទាំងមូល។ ជាពិសេស ប្រជាពុទ្ធបរិស័ទកម្ពុជាយើង។ កម្ពុជា បានចាត់ទុកសា
សនា គឺជាសាសនារបស់រដ្ឋ។ ឯ.ឧអភិបាលខេត្តបានថ្លែងបន្តទៀតថា៖ពិធីដ៏ពិសិដ្ឋនេះគឺដើម្បីរំឭកដល់នក្ខត្តសម័យទាំង៣ប្រការ៖ ពេលព្រះអង្គប្រ សូត្រ ពេលព្រះអង្គត្រាស់ដឹង និង បរិនិព្វាន។ ដោ យមើលឃើញពីភាពអស្ចារ្យ និងមើលឃើញពីទ្រឹស្តីដែលមានតែសុខសន្តិភាពបែបអហឹង្សានៅក្នុង
ព្រះពុទ្ធសាសនានេះហើយ ទើបនៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិបានកំណត់យកថ្ងៃនេះ ជាថ្ងៃបុណ្យអន្តរជាតិ ដោយអនុញ្ញាតិឲ្យ
ឈប់សម្រាកនៅទូទាំងពិភពលោក ហើយពិធីបុ ណ្យនេះ ត្រូវបានប្រារព្វធ្វើនៅទីស្នាក់ការអង្គការ សហប្រជាជាតិជារៀងរាល់ឆ្នាំ។

       ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ទៀតថា៖ ក្រោយពីប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញបរិបូរណ៍ជាពិសេ
សជាងមួយទសវត្សមកនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃ
ព្រះរាជាណាចក្រកម្ពុជា។ វិស័យព្រះពុទ្ធសាសនាត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្លាំងទាំងក្នុងការអភិវឌ្ឍសម្ភារៈរូបវន្ត ទាំងផ្នែកស្មារតី ក៏ដូច ជាធនធានព្រះសង្ឃផងដែរ។ហើយពិធីសាសនា ត្រូវបានប្រារព្វជាហូរហែរទៅតាមជំនឿ របស់ ពុទ្ធ សាសនិកជនគ្រប់ៗរូប។
នៅថ្ងៃនេះ គ្រប់ស្ថាប័នទូទាំងខេត្តបាត់ដំបង បាននាំគ្នាមកជួបជុំនិងដើម្បីឧទ្ទិសពិធីនេះឲ្យក្លាយជាពិធីវប្បធម៌សម្រាប់ព្រះពុទ្ធសាសនាក្នុងខេត្តយើង
បានរួមគ្នាធ្វើកិច្ចមួយឆ្នាំម្តងៗ ដើម្បីសម្តែងនូវសាមគ្គីភាពរវាងពុទ្ធបរិស័ទក្នុងក្របខណ្ឌទូទាំងខេត្ត។

      ឯ.ឧ អភិបាលខេត្តបាត់ដំបង បានថ្លែងសង្កត់ធ្ងន់ទៀតថា៖ សកម្មភាពខាងលើនេះ គឺជាគំរូ និងជាការជម្រុញទឹកចិត្ត ឲ្យពុទ្ធបរិស័ទ ក៏ដូចជាមនុ ស្សជាតិទូទៅនៅលើពិភពលោក ចេះស្រឡាញ់ធ ម្មជាតិ ស្រឡាញ់បរិស្ថាននិងមានគំនិតចេះថែរក្សាការពារឲ្យបានស្អាតបរិសុទ្ធ និងស្ថិតស្ថេរគង់វង់ល្អ
និងកាន់តែឆ្លុះបញ្ចាំងឲ្យឃើញថា៖ ព្រះពុទ្ធសាស នា ពិតជាមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការធ្វើជាគំរូ នៃការថែរក្សា និងរៀបចំបរិស្ថានធម្មជាតិ ឲ្យ
បានស្អាតបរិសុទ្ធ ដើម្បីជាទីជ្រះថ្លា នៃពុទ្ធបរិស័ទនិងមនុស្សជាតិទូទៅ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner