សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម នាយករដ្ឋមន្ត្រីសិង្ហបុរី

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Lawrence Wong (ឡរ៉េន វ៉ុង) នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី ក្នុងឱកាសឯកឧត្តម អញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ។ ជំនួបនេះ បានប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ។

សូមជម្រាបថា ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១ថ្ងៃ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគី ។

គួរបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី បានបង្កើតទំនាក់ទំនងការទូតលើកដំបូង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៦៥ ក្រោមការដឹកនាំរបស់សម្តេចព្រះបរមកោដ នរោត្តម សីហនុ ពោល គឺ ១ថ្ងៃ បន្ទាប់ពីដែនដីកោះនេះ បានប្រកាសឯករាជ្យរបស់ខ្លួន ហើយកម្ពុជា គឺជាក្រុមប្រទេសដំបូងគេ ដែលទទួលស្គាល់ សិង្ហបុរី ជារដ្ឋអធិបតេយ្យផ្លូវការ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner