សម្តេចតេជោ ហ៊ុន សែន សរសើរគណៈគ្រប់គ្រងមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ចំពោះការរីកចម្រើន និងបន្តនិរន្តរភាពរហូតដល់សព្វថ្ងៃ

(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះគណៈគ្រប់គ្រងនៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារទាំងអស់ ដែលបានធ្វើឲ្យមជ្ឈមណ្ឌលនេះមានការរីកចម្រើន និងបន្តនិរន្តរភាពរហូតដល់សព្វថ្ងៃនេះ ។

សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ឈ្មោះដើមហៅថា សាកលវិទ្យាល័យមហាឥសីវេទ បង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាធម្មពោធិ សាល ជា ស៊ីម និងសម្តេចក្រឡាហោម ស ខេង ដោយមានកិច្ចសហប្រតិបត្តិការរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការមូលនិធិអូស្ត្រាលីសម្រាប់ជំនួយកម្ពុជា ហើយបានប្តូរឈ្មោះជាបន្តបន្ទាប់មកជាសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ នៅចុងខែធ្នូ ឆ្នាំ២០០៨ ។

រយៈពេលជាង ៣០ឆ្នាំ ចាប់តាំងពីការបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ន សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ បានបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សាចំនួន ២៦ជំនាន់រួចមកហើយ និងមាននិស្សិតបញ្ចប់ការ សិក្សាសរុបចំនួន ១៧.៦៧១ នាក់ នារី ៦.៧១៦ នាក់។ បច្ចុប្បន្ន អតីតនិស្សិតទាំងនោះបាននិងកំពុង បម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នអន្តរជាតិប្រកបដោយ សមត្ថភាព វិជ្ជាជីវៈខ្ពស់ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner